វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានធ្វើការព្រមានម្តងទៀតដល់ប្រទេសចិនថា ការវាយប្រហារទៅលើកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នៅសមុទ្រចិនខាងត្បូង នឹងបង្កឱ្យមានការប៉ះពាល់ដល់សន្ធិសញ្ញាការពារជាតិរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន ឆ្នាំ ១៩៥១ ។
រដ្ឋមន្រ្តីក្រសួងការបរទេស លោក Antony Blinken បានធ្វើអត្ថាធិប្បាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយដែលជាខួបលើកទី ៥ នៃសេចក្តីសម្រេចរបស់សាលាក្តីអាជ្ញាកណ្តាលមួយ ដែលបដិសេធការទាមទារទឹកដីដ៏ធំរបស់ចិននៅសមុទ្រចិនខាងត្បូង។
ប្រទេសចិនដែលអះអាងថា ដែនទឹកភាគច្រើននៅក្នុងដែនកំណត់ដោយបានវាហៅថា Nine Dash Line ដែលត្រូវបានប្រកួតប្រជែងដោយប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម បានបញ្ជាក់ជាថ្មីកាលពីថ្ងៃសុក្រថា ទីក្រុងប៉េកាំងមិនទទួលយកសេចក្តីសម្រេចនេះទេ។
លោក Antony Blinken បានមានបញ្ជាក់ថា “សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវគោលនយោបាយរបស់ខ្លួន នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២០ ទាក់ទងនឹងការទាមទារដែនសមុទ្រនៅសមុទ្រចិនខាងត្បូង” ដោយសំដៅទៅលើការបដិសេធរបស់រដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះការអះអាងរបស់ចិន ទៅលើធនធាននៅសមុទ្រនៅសមុទ្រចិនខាងត្បូង។
លោក Antony Blinken បានបន្ថែមថា យើងក៏បានបញ្ជាក់ជាថ្មីផងដែរថា ការវាយប្រហារដោយអាវុធទៅលើកងកម្លាំងប្រដាប់អាវុធនាវាសាធារណៈ ឬយន្តហោះហ្វីលីពីននៅសមុទ្រចិនខាងត្បូង នឹងអំពាវនាវដល់ការប្តេជ្ញាចិត្តការពារគ្នាទៅវិញទៅមករបស់សហរដ្ឋអាមេរិកក្រោមមាត្រា ៤ នៃសន្ធិសញ្ញាការពារជាតិរវាងសហរដ្ឋអាមេរិកនិងហ្វីលីពីន ឆ្នាំ ១៩៥១ ។
មាត្រានៃសន្ធិសញ្ញានេះ មួយផ្នែកនិយាយថា “ភាគីនីមួយៗទទួលស្គាល់ថា ការវាយប្រហារដោយអាវុធនៅតំបន់ប៉ាស៊ីហ្វិកទាំងសងខាងនៃភាគីណាមួយ អាចបង្កគ្រោះថ្នាក់ដល់សន្តិភាពនិងសុវត្ថិភាពរបស់ខ្លួន ហើយប្រកាសថា ខ្លួននឹងធ្វើសកម្មភាពដើម្បីប្រឈមមុខនឹងគ្រោះថ្នាក់រួមដោយអនុលោមតាម ដំណើរការរដ្ឋធម្មនុញ្ញ។
លោក Antony Blinken បានបញ្ជាក់ពីចំណុចនេះ រួមទាំងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃទី ៨ ខែមេសា ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន ដែលក្នុងនោះក្រសួងការបរទេសបាននិយាយថា លោកបានបញ្ជាក់ជាថ្មីនូវភាពអាចអនុវត្តបាននៃសន្ធិសញ្ញាសមុទ្រចិនខាងត្បូង។ NR