តាមការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនជប៉ុនភាគច្រើនមានបំណងចង់អោយកីឡាអូឡាំពិកគួរតែត្រូវលុបចោល ឬពន្យារពេលសិន
តូក្យូ៖ ជិត ៧០% នៃក្រុមហ៊ុនជប៉ុនចង់អោយអូឡាំពិកទីក្រុងតូក្យូលុបចោល ឬពន្យារពេល។ ការស្ទង់មតិបានរកឃើញថា វាបង្ហាញពីការព្រួយបារម្ភថាហ្គេមនឹងបង្កើនការឆ្លងមេរោគវីរុសនៅពេលដែលប្រព័ន្ធវេជ្ជសាស្ត្រកំពុងរងសម្ពាធធ្ងន់ធ្ងរ។
ដោយនៅសល់ពេលតែ ៩ សប្តាហ៍ទៀតមុនការប្រកួតកីឡា ការដាក់រដ្ឋក្នុងភាពអាសន្នក្នុងប្រទេសជប៉ុនជាច្រើនរហូតដល់ចុងខែ ដើម្បីទប់ទល់នឹងការរីករាលដាលនៃការឆ្លងដែលបណ្តាលឱ្យមានការខ្វះខាតបុគ្គលិកពេទ្យ និងគ្រែមន្ទីរពេទ្យនៅតាមតំបន់មួយចំនួន។ ម៉្យាងវិញទៀត កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសក៏មានភាពយឺតយ៉ាវផងដែរ ដោយមានប្រជាជនត្រឹមតែ ៤% ប៉ុណ្ណោះដែលមានអត្រាប្រជាជនទាបបំផុតក្នុងចំណោមក្រុមប្រទេសទាំង ៧ ។
តាមរយៈការស្ទង់មតិរបស់សាជីវកម្មដែលបានធ្វើឡើងនៅថ្ងៃទី ៦-១៧ ខែឧសភា បានបង្ហាញថា ៣៧% នៃក្រុមហ៊ុនបានគាំទ្រការលុបចោលកីឡានេះ ចំណែក ៣២% ទៀតចង់ពន្យារពេល។ ជាពិសេស អ្នកដែលអំពាវនាវឱ្យលុបចោលបានកើនឡើងចាប់ពីខែកុម្ភៈ នៅពេលសំណួរដូចគ្នាត្រូវបានគេសួរនៅក្នុងការស្ទង់មតិប្រចាំខែ។ បន្ទាប់មក ២៩% មានការចាប់អារម្មណ៍លើការលុបចោល ខណៈដែល ៣៦% ពេញចិត្តចំពោះការពន្យាពេល។
ដោយឡែក រដ្ឋាភិបាល និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយម្តងហើយម្តងទៀតថា ព្រឹត្តិការណ៍កីឡានឹងដំណើរការទៅមុខ។ ប្រមាណ ៧០% នៃអត្តពលិក ១០.៥០០ នាក់ ដោយការចូលរួមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
ប្រសិនបើព្រឹត្តិការណ៍កីឡា ត្រូវបានពន្យារពេលមួយឆ្នាំ ឬត្រូវបានលុបចោល នោះមួយភាគបួននៃក្រុមហ៊ុន រំពឹងថានឹងមានការខាតបង់ផ្នែកសេដ្ឋកិច្ច។ ប៉ុន្តែជិត ៦០% និយាយថា ការខាតបង់សេដ្ឋកិច្ចនឹងមានការកំណត់ ហើយ ១៣% ទៀតនិយាយថា ពួកគេរំពឹងថាការខាតបង់ផ្នែកសេដ្ឋកិច្ចតិចតួច។
គួរររលឹកថា ការស្ទង់មតិនេះធ្វើឡើងសម្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រដោយសារព័ត៌មាន Nikkei Research ដែលមានការចូលរួមក្នុងការស្ទង់មតិដោយក្រុមហ៊ុនចំនួន ៤៨០ ក្រុមហ៊ុន ដែលជាក្រុមហ៊ុនមិនមែនហិរញ្ញវត្ថុខ្នាតធំនិងខ្នាតមធ្យមមួយចំនួន ហើយក្នុងនោះប្រហែល ២៣០ ក្រុមហ៊ុន បានឆ្លើយសំណួរនៅអូឡាំពិក។ អ្នកឆ្លើយសំណួរចូលរួមក្នុងការស្ទង់មតិដោយមិនបញ្ចេញឈ្មោះ។NR