ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យ ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ ន្ធផ្សេងៗទៀត នាំអ្នកជាប់ទោស និងអ្នកនេសាទខ្មែរ នៅម៉ាឡេស៊ី  ចំនួន៧៣ មកកម្ពុជាវិញ ក៏ប៉ុន្ដែត្រូវធ្វើតេស្ដពួកគាត់ជាមុនសិន ដើម្បីរកមេរោគ កូវីដ-១៩។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពជំងឺ កូវីដ-១៩ នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង មានប្រសាសន៍ថា « យើង តម្រូវឲ្យម៉ាឡេស៊ី ធ្វើតេស្តរកមេរោគកូវីដ១៩ លើអ្នកទាំងនោះ បើមិនមានទេ យើងនឹងយកមកវិញ ។តែបើមានវីរុស នឹងសម្រាកព្យាបាលនៅទីនោះ ដូចកម្ពុជា បានពិនិត្យព្យាបាលប្រជាជនម៉ាឡេស៊ី នៅកម្ពុជាកន្លងមក»។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីក្រសួងសុខាភិបាល រំលឹកថា ចំពោះពលរដ្ឋខ្មែរ ១៥០នាក់ ដែលចង់មកកម្ពុជា កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល អនុញ្ញាតឲ្យពួកគេ វិលត្រឡប់មកមាតុ ប្រទេសវិញនៅឡើយទេ ក្នុងគោលបំណងចូលរួម ទប់ស្កាត់ ការរីករាលដាលជំងឺ កូវីដ-១៩ ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ