បរទេស៖ ប្រជាជនឥណ្ឌានាំគ្នាសម្រុកទៅផ្សារ មួយថ្ងៃមុនពិធីបុណ្យ Ganesh Chaturthi ចាប់ផ្តើម ខណៈការរីករាលដាលនៃជំងឺកូវីដ ១៩ កំពុងកើនឡើង ។ នេះបើយោងតាមការចុះផ្សាយដោយ Reuters។ 

ផ្សារមានសភាពអ៊ូអរនិងមានមនុស្សម្នាកកកុញនៅតាមដងផ្លូវខណៈដែលប្រជាជនបានត្រៀមលក្ខណៈសម្រាប់ពិធីបុណ្យ ១១ ថ្ងៃនៃ Ganesh Chaturthi ដោយប្រារព្ធពិធីសែនព្រះហិណ្ឌូ មានក្បាលដំរី ដែលនឹងចាប់ផ្តើមក្នុងថ្ងៃសុក្រនេះ។

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលបានឱ្យដឹងថាករណីឆ្លងវីរុសកូវីដ ១៩ នៅ បានកើនឡើងដល់ ៥៣០ ករណីឆ្លងប្រចាំថ្ងៃនៅថ្ងៃពុធនេះក្នុងតំបន់ដែលមានកូវីដទាបបំផុត។ ទីក្រុងបុមបៃបានកត់ត្រាករណីខ្ពស់បំផុតចំនួន ១១.០០០ ករណីក្នុងកំឡុងពេលរលកទី ២ ដែលបំផ្លិចបំផ្លាញប្រទេសឥណ្ឌា ។

ការរឹតត្បិតភាគច្រើន ត្រូវបានដកចេញនៅក្នុងទីក្រុង  ប៉ុន្តែខណៈដែលពិធីបុណ្យ Ganesh ខិតជិតមកដល់អាជ្ញាធរបានដាក់កំហិតលើការហែក្បួនសាធារណៈ ។ យើងមើលឃើញថា ប្រជាជនឥណ្ឌាហាក់មិនខ្លាចចំពោះមេរោគកូវីដ ១៩ ដែលឆ្លងលឿននិងសាហាវនេះនោះទេ បើទោះប្រទេសខ្លួនមានអ្នកឆ្លងនិងស្លាប់ច្រើនរួចហើយក៏ដោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ