ក្រសួងសុខាភិបាល ប្រាប់ ឱសថការីត្រូវអនុវត្តវិធានការ ការពារកុំឲ្យចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍
4 ឆ្នាំ មុន
ភ្នំពេញ ៖ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងរាតត្បាតទ្រង់ទ្រាយធំក្នុងសហគមន៍ ក្រសួងសុខាភិបាល តម្រូវឲ្យឱសថការី ទទួលសុខត្រូវបច្ចេកទេសទាំងអស់ត្រូវចូលពង្រឹងបន្ថែមទៀត នូវការអនុវត្តវិធានការការពារកុំឲ្យមានចម្លងជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ និងនៅតាមឱសថស្ថាន-ឱសថស្ថានរង ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជូន នូវគោលការរបស់ក្រសួង ។
យោងតាមលិខិតរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា ប្រសិនបើមានអ្នកម កទិញឱសថនៅតាម ឱសថស្ថាន-ឱសថស្ថានរង ដែលសង្ស័យថា មានជំងឺកូវីដ-១៩ ដូចក្នុង ករណីសង្ស័យ កូវីដ-១៩ គឺមិនត្រូវលក់ឱសថឲ្យជាដាច់ខាត ត្រូវណែនាំគាត់ឲ្យនៅដាច់ដោយឡែកពីគ្រួសារ បន្ទាប់មកត្រូវជូនព័ត៌មានទៅមន្ទីរ សុខាភិបាលរាជធានី-ខេត្ត ដែលនៅជិតដើម្បីសម្របសម្រួលបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យបអង្អែករដ្ឋ ជាបន្ទាន់៕EB