ភ្នំពេញ ៖ លោក ឱម យ៉ិនទៀត ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ត្រូវបានព្រះមហាក្សត្រចេញ ព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ប្រោសព្រះរាជទានគោរមងារជា កិត្តិនីតិកោសល បណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា តាមរយៈការក្រាបបង្គំថ្វាយសុំពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កិត្តិនីតិកោសលបណ្ឌិត គឺជាគោរមងារកិត្តិសដ៏ឧត្តុង្គឧត្តមនៃរាជបណ្ឌិត្យសភាកម្ពុជា។ បុគ្គលដែលទទួលបានគោរមងារនេះ គឺជាវរជនខ្មែរដែលបានធ្វើការបម្រើជាតិចាប់ពី៣០ឆ្នាំឡើង ហើយមានគុណបំណាច់ និងស្នាដៃចំពោះប្រទេសជាតិលើវស័យច្បាប់ យុត្តិធម៌ និងតុលាការ។ គោរមងារនេះត្រូវតែងតាំងដោយព្រះរាជក្រឹត្យ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានឥស្សជនសរុប ៤នាក់ដែលទទួលបានគោរមងារជាកិត្តិនីតិ កោសលបណ្ឌិត។ ឥស្សរជន៣នាក់ទៀត ដែលទទួលបានគោរមងារជាកិត្តិនីតិកោលសលបណ្ឌិត នាពេលកន្លងមក គឺ១.លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រី ២.លោក ឌិត មន្ទី ប្រធានតុលាការកំពូល ៣. លោក ប៉ែន បញ្ញា តំណាងរាស្រ្ត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ