ភ្នំពេញ ៖ ក្រោយមានបុរសខ្មែរស្លាប់ដោយសារជំងឺកូវីដ-១៩ មានជនមួយចំនួន ផ្សាយរូបភាពវេច ខ្ចប់អ្នកស្លាប់ចង់រុំមើល ទៅមិនសមរម្យនោះ នាយកដ្ឋាន ប្រយុទ្ធប្រឆាំង ជំងឺឆ្លងCDC បានចេញមក ប្រកាសច្រានថា រូបភាពផ្សាយបន្តគ្នានោះ មិនមែនសព នៃអ្នកស្លាប់ដោយសារកូវីដ១៩ទេ គឺជាដងវាកូនហ្គោលប៉ុណ្ណោះ ។

នាយកដ្ឋាន ប្រយុទ្ធប្រឆាំង ជំងឺឆ្លងCDC លើកឡើងនេះ ផ្សាយរូបបែបនេះ ជាប្រមាថមើលងាយ ដល់ជនរងគ្រោះ ក្រុមគ្រួសារ និងឲ្យមានការយល់ច្រឡំ ដល់សាធារណៈជន។

នាយកដ្ឋានប្រយុទ្ធ ប្រឆាំងជំងឺឆ្លង CDC បានលើកឡើង នាមុននេះបន្តថា «ម្ចាស់ផេចកុលបុត្រ ស្រុកស្រែ និងផេចផ្សេងទៀត ដូចជាប្រមាថមើលងាយ ដល់ជនរងគ្រោះ និងគ្រួសារណាស់ និងឲ្យមានការ យល់ច្រឡំ ដល់សាធារណ:ជន អំពីរបៀបនិងការរក្សាសព រងគ្រោះរបស់គ្រូពេទ្យ ជំនាញរៀបចំសព»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ