ភ្នំពេញ៖ នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័ យព្រហ្មទណ្ឌ នៃស្នងការដ្ឋានស្រាវជ្រាវ និងបង្ក្រាបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជូនជនសង្ស័យឈ្មោះ ម៉ៃ តុលា ភេទប្រុស មុខរបរ អតីតអគ្គលេខាធិការរង សហព័ន្ធកីឡា បាល់ទា​ត់​កម្ពុជា​ ទៅអង្គភាពប្រឆាំងអំពើពុករលួយដើម្បីចាត់ការបន្ត។នេះបើយោង​តាមការចេញផ្សាយផ្លូវការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសនៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២០។

គួរបញ្ជាក់ថា ការឃាត់ខ្លួននេះ ធ្វើឡើងបន្ទាប់ពី សហព័ន្ធកីឡាបាល់ទាត់ កម្ពុជា បានបញ្ចប់តួនាទី និង ព្យួរមិនឲ្យធ្វើសកម្មភាពកីឡាបាល់ទាត់ អស់មួយជីវិត លើអតីតអគ្គលេខាធិការរងសហព័ន្ធរូបនេះ ព្រមទាំងអតីត មន្ដ្រី ៣រូបទៀត ដែលឃុបឃិតគ្នាជាប្រព័ន្ធ កឹបកេងថវិការបស់សហព័ន្ធ ទទួលបានពីការប្រកួត Tiger Street ចំនួន ៥៩,៧៣៦ដុល្លារ គិតពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ