កោះកុង ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ប្រកាសថា រាជរដ្ឋាភិបាល នីតិកាលទី៧ មិនធ្វើវារីអគ្គីសនីនៅលើដងទន្លេមេគង្គនោះទេ ដើម្បីបញ្ចៀសផលប៉ះពាល់ផ្នែកបរិស្ថាន និងអេកូឡូស៊ីតាមដងទន្លេ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីតាតៃលើ អានុភាព ១៥០មេហ្គាវ៉ាត់ ស្ថិតនៅស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន ប្រព័ន្ធអេកូឡូស៊ី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា កម្ពុជានឹងមិនធ្វើទំនប់អគ្គីសនីនៅតំបន់ទន្លេមេគង្គឡើយ បើទោះបីជាចំណេញបែបណាក៏ដោយ។

លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា រាជរដ្ឋភិបាលតាមរយៈអគ្គិសនីកម្ពុជា នឹងជំរុញការតបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ តាតៃលើ ឃុំជំនាប ឃុំ ប្រឡាយ ឱ្យបានគ្រប់ខ្នងផ្ទះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ