ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ
3 ឆ្នាំ មុន
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ស្តីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ សរសេរជាអក្សរកាត់ថា «គ.ក.រ» ដើម្បីដឹកនាំ និងសម្របសម្រួលការងារកែទម្រង់ រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។
នៅក្នុងព្រះរាជក្រឹត្យ បានឲ្យដឹងថា គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈនេះមានលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាប្រធាន និងសមាជិកចំនួន៣០រូប៕EB