ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានផ្ដាំផ្ញើទៅឪពុក-ម្ដាយ សួងនាគព័ន្ធ ត្រូវប្រដៅ និងអប់រំកូនរបស់ខ្លួន ក្រោយចូលខំមិនហ្វេសប៊ុក សម្ដេច នូវពាក្យអសុរស។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន បែបនេះក្រោយពី សម្ដេច បានបង្ហោះរូបថតក្នុងហ្វេសប៊ុក ដោយពាក់អាវក្រុមជម្រើសជាតិអាល្លឺមង់ ហើយមានហ្វេសប៊ុកមួយឈ្មោះ SN សួងនាគព័ន្ធ បានចូលខំមិននូវពាក្យអសុរស។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា សម្ដេច មិនខំមិន ហ្វេសប៊ុកមួយឈ្មោះ SN សួងនាគព័ន្ធ ឡើយ ដោយទុកឱ្យប្រជាពលរដ្ឋចូលមើល ក្មេងពាលបែបនេះ។ សម្ដេច រំលឹកថា សួងនាគព័ន្ធ ក៏ធ្លាប់មានប្រវត្តជាប់គុកផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ផ្ដាំដល់ ឪពុក-ម្ដាយ សួងនាគព័ន្ធ ឱ្យអប់រំកូនផង។ អ្នកណាចង្រៃ មិនចង្រៃ ឯងខ្លួនឯងចង្រៃខ្លួនឯង ធ្លាប់ជាប់គុក បានអាញជួយឯង ឱ្យរួចចេញពីគុកតើ»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ