ភ្នំពេញ ៖ សម្តេចមហាបវរធិបធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីរីករាយជាមួយប្រជាកសិករ ដែលឆ្នាំនេះតម្លៃស្រូវមានតម្លៃល្អ បើប្រៀបធៀបនឹងឆ្នាំមុន ដែលអាចជួយពួកគាត់អាចរកចំណូលបានសមរម្យ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាស ដាក់ឲ្យអនុវត្តកម្មវិធីនយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ដេច សូមអបអរសាទរជាមួយប្រជាកសិករ ដែលតម្លៃស្រូវនាឆ្នាំនេះ មានតម្លៃល្អ បើប្រៀបធៀបនឹងឆ្នាំមុន។ តម្លៃស្រូវឆ្នាំនេះ មានតម្លៃចាប់ពី ១,០០០ ទៅ ១,៣០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុន មានតម្លៃត្រឹមតែ ៨០០ ទៅ ១,០០០រៀលតែប៉ុណ្ណោះ។

សម្ដេច នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះថា «ហើយឆ្នាំនេះផងដែរ ខ្ញុំក៏សូមអបអរសាទរដល់ប្រជាកសិកររបស់យើង ដោយសារស្រូវឆ្នាំនេះតម្លៃល្អ បើប្រៀបធៀបពីឆ្នាំទៅ តាមរបាយការណ៍ដូចមួយគីឡូពី ១,០០០ ទៅ ១,៣០០រៀល បើយើងប្រៀបធៀបពីមុនដូច ៨០០ ទៅ ១,០០០រៀល ហើយគូបផ្សំនឹងការធ្លាក់ចុះ ថយចុះនៃតម្លៃវត្ថុធាតុដើមមួយចំនួន ដូចជាជី ដូចជាថ្នាំកសិកម្មមួយចំនួន»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា តាមរយៈតម្លៃស្រូវនាឆ្នាំនេះមានតម្លៃល្អ ហើយតម្លៃវត្ថុធាតុដើមមួយចំនួន មានការថយចុះតម្លៃផងនោះ នឹងអាចជួយប្រជាកសិករ អាចរកចំណូលបានសមរម្យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ