ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់ ជាជាងខ្លាចនគរបាលចរាចរណ៍។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ប៉ូលីសចរាចរណ៍មិនអ្វីចំពោះពលរដ្ឋគោរពច្បាប់ចរាចរណ៍ឡើយ បើសិនពលរដ្ឋគោរពច្បាប់ គឺមិនតម្រូវឱ្យខ្លាចប៉ូលីសឡើយ។
សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ សូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង រៀនច្បាប់ចរាចរណ៍ ហើយគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ សូមគោរពច្បាប់ចរាចរណ៍ កុំខ្លាច កុំគោរពប៉ូលីសចរាចរណ៍ សូមខ្លាចច្បាប់ចរាចរណ៍ កុំខ្លាចប៉ូលីសចរាចរណ៍។ ឥឡូវ ប្រជាពលរដ្ឋរបស់យើងហាក់បីដូចជា កំពុងតែខ្លាច ជៀសជាងខ្លាចច្បាប់ទៅវិញ ចឹងកន្លែងខ្លះអត់មានប៉ូលីសចរាចរណ៍ជិះម៉ាសេរី ដល់ឃើញប៉ូលីសចរាចរណ៍គាត់ថា ខ្លាច»។
សម្ដេចតេជោ បន្ថែមថា ត្រូវកែលម្អប្រជាពលរដ្ឋ ក្នុងការខ្លាចប៉ូលីស មកគោរពច្បាប់ចរាចរណ៍។ សម្ដេចថា គ្មានអ្នកណាមកស្លាប់ ឬរបួស ជំនួសឡើយ ដូច្នេះត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕EB