ភ្នំពេញ ៖ សម្តេចមហាបវរធិបធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រដល់ផលិត ផលផលិតក្នុងស្រុក ពិសេសផលិតផលកសិកម្ម។

ការអំពាវនាវនេះ ធ្វើឡើងក្នុងពិធីប្រកាស ដាក់ឲ្យអនុវត្តកម្មវិធីនយោ បាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេ ចនាយករដ្ឋមន្ត្រី បានថ្លែងថា «អតិថិជន គឺជាអ្នកដែលកំណត់ទាំងក្នុង និងក្រៅប្រទេស បើផលិតហើយអត់មានទីផ្សារលក់ យើងពិបាក អញ្ចឹងសម្រាប់កម្ពុជាយើង ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋយើង ជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា នៅពេលដែលមានតម្រូវការច្រើន នោះការផ្គត់ផ្គង់ក៏ច្រើន ហើយក៏នឹងគិតអំពីសុខភាព គុណភាព និងតម្លៃផងដែរ។ ដូច្នេះ សូមជួយគាំទ្រផលិតផលកសិកម្ម និងផលិតផលនានា ដែលផលិតក្នុងស្រុកឲ្យបានច្រើន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ