ភ្នំពេញ ៖ លោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន-អាស៊ីណេតវើក បានកោតសរសើរយ៉ាងស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធម្មការ និងសាសនា ក្នុងការធ្វើឲ្យមានសុខដុមនីយកម្មខាងជំនឿសាសនានៅកម្ពុជា។

ការលើកឡើងនេះ ក្នុងជំនួបសម្ដែងការគួរសម និងប្រគល់នូវថវិកា សម្រាប់ជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋទីទាល់ក្រដែលជួបវិបត្តិដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ជាមួយលោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅទីស្ដីការក្រសួងធម្មការ។

លោក យ៉ូស៊ិណូប៊ូ ឃូម៉ាហ្គាអ៊ិ ប្រធានអង្គការជប៉ុន-អាស៊ីណេតវើកបានអំណរគុណចំពោះរដ្ឋមន្ត្រីក្រសួងធម្មការ ដែលតែងតែគាំទ្ររាល់សកម្មភាពរបស់អង្គការជប៉ុន-អាស៊ីណេតវើក កម្ពុជា។

ជាការឆ្លើយតប រដ្ឋមន្ត្រីក្រសួងធម្មការ បានថ្លែងកោតសរសើរចំពោះប្រទេសជប៉ុនដែលតែងតែជួយដល់ប្រទេសកម្ពុជា និងក្រសួងធម្មការ និងសាសនាគ្រប់កាលៈទេសៈ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ