ស្ថានទូតកម្ពុជា ប្រចាំជប៉ុន ជូនដំណឹង អំពីការបញ្ចប់ការដាក់ភាពអាសន្ន នៅខេត្តចំនួន៣បន្ថែមទៀតនៅជប៉ុន
4 ឆ្នាំ មុន
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំង អស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា រដ្ឋាភិបាលជប៉ុន ប្រកាសបញ្ចប់ ការដាក់ភាពអាសន្ន នៅខេត្តមួយចំនួន៣បន្ថែមទៀត គឺKyoto Osaka និងHyogo។
យោងតាមសេចក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានបញ្ជាក់ថា បច្ចុប្បន្ននៅសល់ខេត្ត-ក្រុង ចំនួន៥ ក្នុងចំណោមខេត្ត ទាំង៤៥ ដែលបន្ដស្ថិតក្នុងភាពអាសន្នគឺ Tokyo ,Kanagawa ,Chiba ,Saitama និងHokkaido។រដ្ឋាភិបាលជប៉ុន បន្ដអំពាវនាដល់ប្រជាពលរដ្ឋក្នុងតំបន់ទាំងនេះ ចៀសវាងការចេញក្រៅដោយមិនចាំបាច់ និងចៀសវាងធ្វើដំណើរឆ្លងខេត្ត៕EB