ជប៉ុននឹងទទួលការស្នើសុំពន្យារការស្នាក់នៅ រយៈពេល៣ខែ របស់ជនបរទេសទាំងឡាយណា ដែល សិទ្ធិស្នាក់នៅអស់សុពលភាព
4 ឆ្នាំ មុន
ដើម្បីកាត់បន្ថយការកកសន្ទះនៅតាមបញ្ជារការិយាល័យអន្តោប្រវេសន៍ ជប៉ុននឹងទទួលការស្នើសុំប្តូរសិទ្ធិស្នាក់នៅ និងពន្យារការស្នើសុំសិទ្ធិស្នាក់នៅ រយៈពេល៣ខែ របស់ជនបរទេសទាំងឡាយណា ដែលសិទ្ធិស្នាក់នៅអស់សុពលភាព ក្នុងខែមីនា មេសា ឧសភា ឬ មិថុនា ឆ្នាំ២០២០ (ការអនុញ្ញាតនេះមិនមានសុពលភាពចំពោះ ជនបរទេសដែលប្រើទិដ្ឋាការ ការងារជាក់លាក់និងស្ថិតក្នុងរយៈពេលនៃការត្រៀមចាកចេញពីប្រទេសជប៉ុន។នេះបើតាមសេចក្តីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន។
កំណត់សម្គាល់ ៖ការអនុញ្ញាតពន្យាការស្នាក់នៅរយៈពេល៣ខែ នេះក៏ត្រូវបានអនុវត្តចំពោះជនបរទេស ទាំងឡាយណា ដែលស្នាក់នៅបណ្តោះអាសន្ន (Temporarry Visator)។វិធានការ ខាងលើនេះក៏ត្រូវបានអនុវត្តចំពោះទាំងឡាយដែលត្រូវដាក់ពាក្យស្នើសុំសិទ្ធិស្នាក់នៅក្នុងខែ មីនា មេសា ឧសភា ឬមិថុនា ដូចជាទាសករដែលទើបតែកើតមាននៅជប៉ុនជាដើម ៕