ភ្នំពេញ  ៖  គណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលជប៉ុន នាពេល ថ្មីៗ ថា បានប្រកាសឥស្សរ ជន ដែលបានទទួលគ្រឿងឥស្សរិយ យសសម្រាប់និទាឃរដូវឆ្នាំ២០២០ ដែលជាការទទួល ស្គាល់ គុណសម្បត្តិរបស់ពួកគាត់ ក្នុង ការបម្រើផលប្រយោជន៍សាធារណៈ ឬប្រទេសជាតិ និង សមិទ្ធ ផលដ៏លេចធ្លោរបស់ ពួកគាត់ នៅក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា  ក្នុងនោះក៏មាន ឥស្សរ ជន កម្ពុជាពីររូបដែលបានទទួលគ្រឿងឥស្សរិយយស សម្រាប់ការចូលរួមចំណែកលើក កម្ពស់ ទំនាក់ ទំនងរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដី ប្រកាស ព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

សម្រាប់ឥស្សរ ជន កម្ពុជាពីររូបដែលបានទទួលគ្រឿងឥស្សរិយយសនេះ រួមមាន លោក ឯក សុនចាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី នឹងទទួលគ្រឿង ឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការទទួល ស្គាល់ការចូលរួម ចំណែក របស់ឯកឧត្ដម ក្នុងការលើកកម្ពស់ចំណងមិត្តភាព រវាង ប្រទេសជប៉ុន និង ព្រះរាជា ណាចក្រកម្ពុជា ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុង។ 

លោក លូ គឹមឈុន ប្រតិភូរាជ រដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះ សីហនុ នឹងទទួល គ្រឿងឥស្សរិយយស “The Order of the Rising Sun, Gold Rays with Neck Ribbon” ជាការ ទទួលស្គាល់ការចូលរួមចំណែករបស់ឯកឧត្ដម ក្នុងការលើកកម្ពស់ ចំណង មិត្តភាពរវាង ប្រទេសជប៉ុន និង ព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យ អភិវឌ្ឍន៍កំពង់ផែ។

ជាមួយគ្នានេះដែរ ចំពោះពិធីប្រគល់គ្រឿងឥស្សរិយយសនេះ នឹងត្រូវរៀបចំឡើងក្នុង ពេល វេលា សមស្របខាងមុខ៕  E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ