នាយករដ្ឋមន្រ្តីកម្ពុជា ប្រតិកម្មខ្លាំងចំពោះ អនុរដ្ឋមន្រ្តីការពារជាតិ វៀតណាមមួយរូប ជុំវិញការលើកឡើងពីកម្ពុជា ជាប្រទេសនាំជំងឺឆ្លង
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះអនុរដ្ឋមន្រ្តីការពារជាតិវៀតណាម លោក ង ស៊ុនឆៀន ដែលបានលើកឡើងថា ជំងឺកូវីដ១៩ នឹងហូរពីកម្ពុជាចូលវៀតណាម ដូចជំនន់ទន្លេមេគង្គ ។
ក្នុងឱកាសអញ្ជើញចូលរួម សម្ពោធផ្លូវជាតិលេខ១១ នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំមិនអាចទទួលយកមិនបាន ទេនូវការលើកឡើងរបស់ ឧត្តមសេនីយ៍ វៀតណាមមួយរូបនេះ»។
សម្ដេចតេជោ បានបញ្ជាក់ថា សម្ដេច មិនប្រឆាំងវៀតណាមទេ ក៏ប៉ុន្ដែប្រឆាំងសម្ដីបុគ្គល ង ស៊ុនឆៀន ដែលបានប្រមាថចំពោះកម្ពុជា។ សម្ដេច ថា ការសែតរបស់វៀតណាម បានចុះផ្សាយជាច្រើន ឥឡូវលោក ង ស៊ុនឆៀន ត្រូវយកការសែតមើលដោយខ្លួនឯង តើត្រូវទេ?
សម្ដេចតេជោ ក៏ហួតចិត្តថា «ខ្ញុំទាមទារឲ្យ នាយករដ្ឋមន្ដ្រី ដក (ដកលោក ង ស៊ុនឆៀន) បែរជាដក ពីផ្កាយ២ ទៅផ្កាយ៣។ ហ៊ុន សែន ទទួលការឈឺចាប់ប្រមាថនេះ ដែលធ្វើឲ្យ ហ៊ុន សែន រើសបំម្រាស ចាក់វ៉ាក់សាំងឲ្យប្រជាជនរបស់ខ្លួន ជិត៨៩ភាគរយ។ ហើយលោកឯង ពិតប្រាកដទេ ថា ជំងឺឆ្លង ពីកម្ពុជាចូលទៅវៀតណាម លោកឯងត្រូវយកពិនិត្យឡើងវិញ លោកឯង គួរសំទោល ប្រជាជនកម្ពុជា ឬអត់?»៕