ក្រសួងមហាផ្ទៃ នឹងបង្កើនការទប់ស្កាត់អំពើជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ ដើម្បីធានាសុវត្ថិភាពសង្គម
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងបង្កើនការទប់ស្កាត់អំពើជួញដូរមនុស្សតាមប្រព័ន្ធអនឡាញ ដើម្បីឆ្លើយតបការទប់ស្កាត់អំពើជួយដូរមនុស្ស ឲ្យមានប្រសិទ្ធភាព និងគ្រប់រូបភាពដែលធានាបានសុវត្ថិភាពសង្គម។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា សហគមន៍បច្ចុប្បន្ននេះ ដែលងាយរងគ្រោះគឺ យុវវ័យ និងកុមារក្នុងសាលារៀន ដែលងាយចាញ់បោកតាមការញុះ ញង់របស់ក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធអនឡាញ ដែលទាមទារឲ្យអាជ្ញាធរមូលដ្ឋាននិង សមត្ថ កិច្ចពាក់ព័ន្ធ ប្រជាពលរដ្ឋបង្កើនកិច្ចសហការគ្នាឲ្យកាន់ តែល្អប្រសើរក្នុងការចូលរួមទប់ ស្កាត់អំពើជួញដូរមនុស្ស ឲ្យ បានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
លោកស្រី បានបន្តថា វិធីសាស្រ្តថ្មីៗ ដែលនាំឲ្យមានការ ចូលរួមកាន់តែល្អប្រសើរខ្ពស់គឺ ឪពុកម្តាយឬអាណាព្យាបាលត្រូវចូលរួមជួយអប់រំកូនៗរបស់ខ្លួនកុំឱ្យចាញ់បោកគេទៅតាមរូបភាពមិនល្អៗ នៅបណ្តាញសង្គម។
លើសពីនេះ លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា មន្រ្តីនគរបាលយុត្តិធម៌ និងតុលាការធ្វើយ៉ាងណាឲ្យជនល្មើសពិតប្រាកដ និងអ្នកពាក់ព័ន្ធបានទទួលការផ្តន្ទាទោសត្រឹមត្រូវតាមច្បាប់កំណត់ ជនរងគ្រោះទទួលបានយុត្តិធម៌ និងទទួលបានសំណងសមស្រប ដែលធ្វើឲ្យប្រជាពលរដ្ឋមានទំនុកចិត្ត និងភាពកក់ក្តៅ ហើយគោរពកោត ខ្លាចច្បាប់មិនហ៊ានប្រព្រឹត្តខុស ច្បាប់៕EB