ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ បានយល់ព្រមផ្តល់ទិដ្ឋាការជូនក្រសួងមហាផ្ទៃ ជ្រើសរើសក្របខណ្ឌមន្ត្រីរាជការស៊ីវិលចំនួន ២២០កន្លែង ក្របខ័ណ្ឌមន្ត្រីពន្ធនាគារចំនួន ៤០កន្លែង និងមន្ត្រីជាប់កិច្ចសន្យាចំនួន ១,៧៦៩នាក់ បម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃ  និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៣។

នេះបើយោងតាមលិខិតរបស់ ក្រសួងមុខងារសាធារណៈ សូមគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ ក្រោយពី ក្រសួងមហាផ្ទៃ ធ្វើសំណើរសុំប្រើប្រាស់ក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល ក្របខ័ណ្ឌមន្ដ្រីពន្ធនាគារ និងមន្ដ្រីជាប់កិច្ចសន្យា របស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៣៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ