ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់  ដែលរងផលប៉ះពាល់ ជាក់ស្ដែង ដោយសារទឹកជំនន់ ធ្ងន់ធ្ងរ។

តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ក្នុងស្ថានភាពដែលខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងជួបប្រទះបញ្ហា ទឹកជំងឺធ្ងន់ធ្ងរ និងអនុវត្តតាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២ និងក្រោយពីបានពិភាក្សា ជាមួយសមាគមធនាគារ នៅកម្ពុជានិងសហគម មីក្រូហិរញ្ញវត្ថុកម្ពុជា ធនាគារជាតិនៃកម្ពុជា សូមគាំទ្រចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចតជោ និងស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តចូលរួមសហការល្អ ក្នុងក្របខណ្ឌ កិច្ចការពារអតិថិជន និងបន្តការអនុគ្រោះតាមរយៈការរៀបចំឥណទានឡើងវិញ តាមលក្ខខណ្ឌ ដូចខាងក្រោម៖

១/ ការកាត់បន្ថយចំនួនប្រាក់ដើម ឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន

២/ ការបន្ថយអការប្រាក់ទាប ជាងលក្ខខណ្ឌនៃកិច្ចសន្យាដើម

៣/ ការពន្យាពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ 

៤/ ការពន្យារឥណប្រតិទាន

៥/ ការបន្ថែម និង/ឬ ការផ្លាស់ប្ដូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន

៦/ ការផ្លាស់ប្តូរពីឥណទាន មានការទូទាត់សងតាមការបង់រំលស់ ទៅជាការទូទាត់ តែការប្រាក់ ហើយទូទាត់សងប្រាក់ដើមទាំងអស់ នៅឥណប្រតិទាន (Bullet Loèn) 

៧/ កាលើកលែង ឬ បន្ថយទ្រព្យធានា

៨/ ការបន្ថយលក្ខខណ្ឌកិច្ចសន្យា និង/ឬការផ្តល់រយៈពេលអនុគ្រោះ ដោយគ្មានការទូទាត់សង (Grace period) ដែលអាចមាន រយៈពេល រហូតដល់៦ខែ គិតចាប់ពីថ្ងៃប្រសិទ្ធភាព នៃកិច្ចសន្យាថ្មីៗ។

ទន្ទឹមនេះ ដើម្បីរួមចំណែកសម្រាលបន្ទុក ក៏ដូចជាជួយស្តារជីវភាព របស់អ្នកខ្ចីប្រាក់ គ្រឹះស្ថានគួរ ពិចារណា ផ្តល់ការអនុគ្រោះ ដូចជា ការបន្ធូរបន្ថយការប្រាក់ និងកម្រៃផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬ លើកលែងការដាក់ពិន័យ និងជៀសវាងការរឹបអូសទ្រព្យនានា របស់អ្នកខ្ចីប្រាក់ ជាដើម។

ធនាគារជាតិនៃកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាការនិងហិរញ្ញវត្ថុ នឹងបន្តចូលរួមសហការ អនុវត្ត ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែង របស់អ្នកខ្ចីប្រាក់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ