ព្រះសីហនុ ៖ ថ្លែងចេញពីខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ចំណតកំពង់ផែព្រះសីហនុដែលប្រកាសដាក់ដំណើរពេលនេះ គឺកើតចេញពីចរិកយុទ្ធសាស្ត្ររវៀងរវៃ រវាង នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីជប៉ុន ខណៈជប៉ុនបានឲ្យខ្ជីលុយ ជាង៧០០លានដុល្លារសម្រាប់សាងសង់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកកម្មអន្តរជាតិ១ឧសភា និង ពិធីបើកការ ដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុនិងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើក ទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុនដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ថា «កាលពីមុនជប៉ុន្តែមិនដែលឲ្យខ្ជីលុយនោះទេ ដោយសារកម្ពុជាមិនទាន់សងលុយជប៉ុនរួច ប៉ុន្តែនៅពេលសងរួចជប៉ុនបានឲ្យខ្ជីលុយ ការ សាងសង់ចំណតកំពង់ផែនកុងតឺន័រនេះជាង៧០០លាយដុល្លារ»។

សម្តេចតេជោ បានឲ្យដឹងថា ចំពោះការបើកការដ្ឋានសាងសង់ចំណតកំពង់ផែកុងតឺន័រថ្ងៃនេះ គឺជាធ្វើឡើងមានសចរិកយុទ្ធសាស្ត្រក្នុងការព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីជប៉ុន និងកម្ពុជា។ ចំពោះការចរចាជាមួយជប៉ុន សម្ដេច តែងអំពាវនាវឲ្យជប៉ុនពង្រីកឲ្យបាន ល្បឿនបំផុតនៅ កំពង់ផែនទឹកជ្រៅនៅព្រះសីហនុនេះ។

សម្តេច នាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងថា ក្នុងជំនួបជាមួយអតីតនាយរដ្ឋមន្ត្រីជប៉ុន ស៊ិន ស៊ូអាបេ គឺបានពិភាក្សា និងឯកភាពគ្នាពីការចាប់យកនូវ ចំណុចស្នូលគឺការផ្តល់ ភស្តុភាកម្ពុនៅក្នុងសមុទ្រ ។ ក្នុងជំនួបនោះ សម្តេច ក៏បានស្នើអំពាវនាវ ឲ្យអតីតនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាឲ្យកំពងផែនព្រះសីហនុ នេះមានជម្រៅកាន់តែជ្រៅ។ 

បន្ទាប់មកមានជំនួប ជាមួយនាយករដ្ឋមន្ត្រីជប៉ុន បច្ចុប្បន្ននេះ ក៏សម្តេចស្នើសុំឲ្យ មានការមានធ្វើឬស្តារ កំពង់ផែនហ្នឹង ឲ្យជម្រៅកាន់តែ ជ្រៅផងដែរ។ សម្តេចតេជោ បានបន្តថា ការពន្លឿនឲ្យជប៉ុនធ្វើកាន់តែជ្រៅនោះដោយសារតែ នៅមុនពេលកំពង់ផែនបានពង្រីកជម្រៅទឹកមានតែជាង ៨ម៉ែត្រ ប៉ុន្តែ ជប៉ុនបានជួយជីកឲ្យជ្រៅ រហូតដល់ ៩ម៉ែត្រ ២តឹក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ