បន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា រយៈពេលបីម៉ោង ចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋខ្មែរ វិលត្រឡប់ចូលប្រទេសវិញ មានចំនួន៦,៤៨៥នាក់ ក្នុងនោះស្ដ្រីចំនួន ៣,១៥២នាក់ ក្នុងនោះមានទាំងអាជីវករលក់ដូរ នៅផ្សាររោងគ្លឿ និងពលករខ្មែរ ដែលត្រឡប់មកពីធ្វើការប្រទេសថៃ។

លោក ថា នៅម៉ោងដូចគ្នានេះ ជនជាតិថៃ ដែលធ្វើការនៅកម្ពុជា ជាពិសេសនៅក្រុងប៉ោយប៉ែត ក៏ត្រូវវិលត្រឡប់ចូលប្រទេសខ្លួនវិញដូចគ្នាដែរ ។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ  រដ្ឋបាលខេត្តបន្ទាយមានជ័យ  បានដឹកនាំក្រុមការងារ ក្រុមគ្រូពេទ្យ មន្ត្រីរាជការស្ថាប័នពាក់ព័ន្ធ កម្លាំងសមត្ថកិច្ចចម្រុះ ការពារសុវត្ថិភាព ជួយសម្របសម្រួល ដល់ការឆ្លងដែនរបស់ពលរដ្ឋខ្មែរ នឹងបានរៀបចំរថយន្តសម្រាប់ដឹកជញ្ជូន ពលរដ្ឋទាំងនោះទៅតាមបណ្ដាខេត្តផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ