គ្រឿងញៀនជាង ៣ម៉ឺនគ្រាប់ ស្មើនឹងជាង ៣៤គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
2 ម៉ោង មុន
បាត់ដំបង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ជាង៣៤គីឡូក្រាម និង៣៣,៥៦២គ្រាប់ ដែលសមត្ថកិច្ចរឹបអូសបានកន្លងមក ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៥ ក្រោមប្រធានបទ «រួមគ្នាបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់ឫសគល់ នៃបញ្ហាគ្រឿងញៀននៅកម្ពុជា»។ ពិធីនេះត្រូវបានធ្វើឡើងនៅអាកាសយានដ្ឋានបាត់ដំបង។
យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រឿងញៀនទាំងជាង៣៤គីឡូក្រាម និងជាង៣ម៉ឺនគ្រាប់ដែលបានយកមកដុតបំផ្លាញចោលនេះ ជាលទ្ធផលនៃការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច នៅក្នុងខេត្តបាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ និងខេត្តសៀមរាប៕