ក្រសួងធនធានទឹក ៖ ឥទ្ធិពលព្យុះទី១៧ ធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង រាជធានី-ខេត្ត ប្រឈមនឹងជំនន់ទឹកភ្លៀង
3 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៥ ខែតុលានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៦ ដល់ ១២ ខែតុលា ឆ្នាំ២០២១។
ក្រសួងធនធានទឹកបញ្ជាក់ថា នៅថ្ងៃទី៨ ខែតុលា សម្ពាធទាបសកម្ម បានកើតឡើងនៅលើប្រទេសហ្វីលីពីន។ សម្ពាធទាបសកម្មនេះនឹងបង្កើន ឥទ្ធិពលជាបន្តបន្ទាប់ ធ្វើដំណើរចូលក្នុងសមុទ្រចិនខាងត្បូង ដោយអាចបង្កើនឥទ្ធិពលទៅជាព្យុះទី១៧ (មិនទាន់ មានឈ្មោះជាផ្លូវការ)។
ដូចនេះនាសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា និងទទួលនៅបណ្តាឥទ្ធិពលជាអាទិ៍៖ មូសនិរតីក្នុងកម្រិតពីមធ្យមទៅខ្លាំង, ជ្រលងសម្ពាធទាប៉ាស៊ីហ្វិច ឥទ្ធិពលព្យុះទី១៧ និងប្រព័ន្ធសម្ពាធទាប (ITCZ)៕