កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា គណបក្សនយោបាយណាដែលផ្សារភ្ជាប់ខ្លួនជាមួយជនឧទ្ទាមក្បត់ជាតិ យើងនឹងប្តឹងទៅតុលាការ ដើម្បីរំលាយបក្សនោះចោល។ នេះជាថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសំណួរថា «តើឲ្យទណ្ឌិតសម រង្ស៊ី ដឹកនាំប្រទេសយ៉ាងម៉េចទៅ បើមិនទាន់កាន់តំណែងផង ហ៊ានចះុហត្ថលេខាកាត់ដីឲ្យជនបរទេសរហូតដល់៤ខេត្ត»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ក៉ំថាឡើយអ្នកឯងមិនទាន់បានកាន់អំណាចហ៊ានកាត់ទឹកដីឲ្យជនបរទេសរហូតដល់៤ខេត្ត សូម្បីតែខ្ញ៉ំកាន់តំណែង ក៏ខ្ញ៉ំមិនមានសិទ្ធិក្នុងការកាត់ដីឲ្យជនបរទេសសូម្បី១ម៉លីម៉ែត្រ ព្រោះត្រូវជាប់គុក»។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា «ខ្ញ៉ំមិនលើកលែងទោសដល់ជនក្បត់ជាតិ៣ជំនាន់ឡើយ ថែមទាំងដាក់ចេញការកម្ចាត់មនោគមន៍ជ្រុលនិយមចោលទៀតផង»។

សូមរំលឹកថា កន្លងទៅមជ្ឍដ្ឋានគ្រប់លំដាប់ថ្នាក់បានចេញញ្ញត្តិថ្កោលទោស ទណ្ឌិត សម រង្ស៊ី បន្ទាប់ពីទណ្ឌិតញុះញង់ឲ្យបះបោរផ្ដួលរំលំរាជរដ្ឋាភិបាល ឆ្នាំ២០២៣។ ស្របជាមួយគ្នានេះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រម កាត់ទោស ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។ក្ រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីមួយផ្នែក» តុលាការក្រុងភ្នំពេញ ក៏បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី យកមកផ្តន្ទាទោសផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ