ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា អគ្គិសនីកម្ពុជា(EDC) ប្រកាសមិនយកថ្លៃសេវា តភ្ជាប់រចរន្តអគ្គិសនីចូលផ្ទះប្រជាពលរដ្ឋ រស់នៅតំបន់រុនតាឯក និងពាក់ស្នែង។ ខណៈខ្សែរភ្លើង អំពូល ឬសំម្ភារៈផ្សេងៗទៀតសម្រាប់អគ្គិសនី ម្ចាស់ផ្ទះត្រូវចេញថវិកាខ្លួនឯង។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំប្រព័ន្ធខ្សែរភ្លើងនៅតំបន់រុនតាឯក និងពាក់ស្នែង ចំណេញថវិកាប្រមាណជា ៦លានដុល្លារ។ ប៉ុន្ដែដើម្បីដល់រាជរដ្ឋាភិបាល អគ្គិសនីកម្ពុជា មិនទាមទារប្រាក់ពីរដ្ឋាភិបាលឡើយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទាំងនេះ។

សម្ដេចតេជោ បន្ដថា នៅតំបន់រុនតាឯក នឹងក្រុមហ៊ុនអគ្គិសនីនៅទីនេះតែម្ដង ខណៈរដ្ឋាភិបាល ប្រគល់ដីជាង គន្លះហិកតា ដើម្បីប្រតិបត្តិការអគ្គិសនី។

សម្ដេចតេជោ បានបញ្ជាក់ថា «ឯកឧត្តម ប្រតិភូអមនាយករដ្ឋមន្ដ្រី ដោយបានបញ្ជាក់ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង អគ្គិសនីកម្ពុជា នឹងមិនយកថ្លៃភ្ជាប់ចរន្ដ ទោះជាអ្នកសម្រាប់តភ្ជាប់កម្លាំងតូច ត្រឹម ៥អំពែ ឬអ្នកប្រើប្រាស់ធំដល់ ១០០អំពែ គឺប្រជាជនយើងចំណេញបានពី ៣១០០០រៀន រហូតដល់ ៣លាន ៣សែនរៀន»។

សម្ដេចតេជោ នាយករដ្ឋមន្ដ្រី បានបន្ថែមទៀតថា នៅកន្លែងដ៏ទៃ តចរន្ដអគ្គិសនី ត្រូវគិតថ្លៃ។ ប៉ុន្ដែលូវនេះ នៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង មិនយកថ្លៃឡើយ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋមួយផ្នែកផងដែរ។

សូមរំលឹកថា គិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូង នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ មានប្រជាពលរដ្ឋសរុបចំនួន ៩១៣៤គ្រួសារហើយ ដែលបានមកចាប់ឆ្នោតទៅរស់នៅតំបន់រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ