ភ្នំពេញ  ៖  លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុតិ្តធម៌ បានឲ្យដឹងថា  ប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម មិនអនុញ្ញាតឱ្យទៅផ្សារ  និងមិនចែកប័ណ្ណទៅផ្សារផងដែរ។ 

ថ្មីៗ នេះ  រាជរដ្ឋាភិបាលកម្ពុជា  បានបញ្ជាឱ្យអាជ្ញាធរ កំណត់តំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ-១៩ នៅក្នុងទីតាំងភូមិសាស្ត្រ ដែលត្រូវបានបិទខ្ទប់ជា «តំបន់ក្រហម»។


តាមរយ:បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក  នារសៀលថ្ងៃទី២៣  ខែមេសា  ឆ្នាំ ២០២១  លោក គឹម សន្តិភាព បានបញ្ជាក់ថា  «សូមជម្រាបជូនថា ក្នុងតំបន់ក្រហម មិនអនុញ្ញាតអោយទៅផ្សារទេ ហេតុនេះក៏មិនមានការចែកប័ណ្ណនេះដែរ!»។ 


លោក  បន្ត ថា  មានតែមូលហេតុសុខភាពបន្ទាន់ យកសំណាក និងចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលអាចអនុញ្ញាតឱ្យចេញពីផ្ទះបាន សម្រាប់តំបន់ក្រហម!។ លោកថា  ការដោះស្រាយស្បៀងដល់មុខផ្ទះ គឺជាតួនាទីរបស់ក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាននីមួយៗ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ