សម្ដេចតេជោ ហ៊ុន សែន ៖ ក្រុមបាល់ទាត់ជម្រើសជាតិនៅអឺរ៉ុប ភាគច្រើនពាក់ខាវ អាវ បញ្ជាទិញពីកម្ពុជា
2 ឆ្នាំ មុន
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា ក្រុមបាល់ទាត់ជម្រើសជាតិនៅក្នុងប្រទេសអឺរ៉ុប ភាគច្រើនពាក់ខាវ អាវ ផលិតនៅប្រទេសកម្ពុជា តាមរយៈការបញ្ជារទិញ ពីក្រុមហ៊ុនdatabase។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្រុមហ៊ុន database តែងតែបញ្ជារទិញ ខាវ អាវ បាល់ទាត់ពីកម្ពុជា សម្រាប់ក្រុមបាល់ទាត់នៅអឺរ៉ុប។
សម្ដេចតេជោ បានបញ្ជាក់ថា «ជម្រើសជាតិនៅអឺរ៉ុបភាគច្រើនពាក់ខាវ អាវ ផលិតនៅកម្ពុជា តាមរយៈក្រុមហ៊ុន database ជម្រើសជាតិភាគច្រើន នៅប្រទេសអឺរ៉ុប»៕EB