ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មាន តាមបណ្ដាញសង្គមហ្វេសបុក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២០ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានដឹកនាំក្រុមការងារចុះពិនិត្យ និងសម្រប សម្រួល ករណីប្រជាពលរដ្ឋ ឈ្មោះ ពៅ សារិទ្ធ ប្រុសអាយុ៥១ឆ្នាំ រស់នៅភូមិ តាហង់ ឃុំកំពង់ត្រាច ស្រុករមាស ហែក ខេត្តស្វាយរៀង បានធ្វើស្រែរំលោភលើដីផ្លូវ ចេញចូលក្នុងភូមិ។
ជាលទ្ធផល ឈ្មោះពៅ សារិត និងប្រពន្ធ បានព្រមព្រៀងលើកដី ចាក់បំពេញផ្លូវនោះឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋ ឆ្លងកាត់ជាធម្មតា។
សូមជម្រាបថា ការធ្វើដីស្រែរំលោកលើដីផ្លូវរបស់លោក ពៅ សារិត ត្រូវបានមហាជន និងអ្នកលេងហ្វេសប៊ុកជាច្រើន បានរិះគន់យ៉ាងខ្លាំង ចំពោះទង្វើលោភលន់របស់លោក ពៅ សារិត ជាពិសេស ការលោភលន់របស់លោកគ្មានពិចារណាឡើយ ដោយទង្វើនេះខុសទៅនឹងច្បាប់ ផងដែរ៕EB
អត្ថបទទាក់ទង
-
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវ៦០ម៉ែត្រ