ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា អ្នកពីមុនលុបបឹងបានដើម្បីអភិវឌ្ឍន៍ភ្នំពេញ គឺមានការលុបបឹង ចុះហេតុអ្វីសម្តេចបច្ចុប្បន្នសម្តេចលុបមិនបាន? ព្រោះត្រូវការអភិវឌ្ឍន។

ក្នុងពិធីសម្ពោធសមិទ្ធផលថ្មីរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមានអគារទីស្តីការថ្មី និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ពីមុនភ្នំពេញ មានទឹកល្ហល្ហេវដោយសារមានបឹង ហើយក៏ត្រូវលុប។

សម្តេចតេជោ បន្ថែមថា ជាធម្មតាការអភិវឌ្ឍតែងតែ មានការលុបបឹងជារឿងជៀសមិនផុត ។ តែយ៉ាងណាសម្តេច មិនគាំទ្រឲ្យមានការបិទមុខទឹកទេ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ