ភ្នំពេញ  ៖  លោក  អ៊ិត សំហេង បានណែនាំឱ្យម្ចាស់រោងចក្រ សហ គ្រាសបង្កើនការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ ដើម្បីការពារកុំឱ្យឆ្លងរាតត្បាតដល់ក្រុមកម្មករដែលអាចធ្វើប៉ះពាល់ដល់ខ្សែចង្វាក់ផលិតកម្ម។

ថ្លែងក្នុងពិធីរៀបចំប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិ ភាព និងសុខភាពការងារ ឆ្នាំ ២០២១ ក្រោមប្រធានបទ “ត្រៀមទុកជាមុន រៀបចំ ឆ្លើយតបទៅនឹងវិបត្តិ៖ ស្តារឡើងវិញនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការ ងារជាតិ ប្រកបដោយប្រសិទ្ធ ភាព” តាមរយៈប្រព័ន្ធវីដេអូអនឡាញ(Zoom) នាព្រឹកថ្ងៃទី២៨ ខែតុលា លោក  អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានរំលឹកបន្ថែមទៅដល់ម្ចាស់រោងចក្រ សហគ្រាស ត្រូវយកចិត្តទុក ដាក់បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ  ដោយបន្តអនុវត្តតាមសេចក្តីជូន ដំណឹងរបស់ក្រសួងក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ នៅកន្លែងធ្វើការ។ 

លោកបានបញ្ជាក់ថា រាជ រដ្ឋាភិបាលកម្ពុជាបានដាក់ ចេញជាបន្តបន្ទាប់នូវវិធានការក្នុងការប្រយុទ្ធប្រឆាំង និងគ្រប់គ្រងស្ថានភាពជំងឺកូវីដ- ១៩ រួមមានទាំងវិធានការសុ ខាភិបាល វិធានការរដ្ឋបាល និងវិធានការចាំបាច់ ដទៃផ្សេងទៀត ដើម្បីគ្រប់គ្រងសភាព ការណ៍ទាំងសង្គម និងសេដ្ឋ កិច្ច ក្នុងនោះការចាក់វ៉ាក់សាំង ជាយុទ្ធសាស្រ្តដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានស្វះស្វែងរកទិញវ៉ាក់សាំងពីបណ្តាប្រភពនានា ក៏ដូចជាការទទួលបាននូវជំនួយផ្សេងៗដើម្បីយកមកចាក់ជូនប្រជា ពលរដ្ឋដោយឥតគិតថ្លៃ តាម រយៈយុទ្ធសាស្រ្ត “ផ្ការីក” ដើម្បីបង្កើតភាពស៊ាំសហគម ន៍និងឈានទៅបន្តជំរុញលំនឹងអាជីវកម្ម និងធុរកិច្ច ឡើងវិញ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ