ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចុះទៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាបរយៈពេល ៥ ថ្ងៃ ដើម្បីចែកស្រូវពូជ និងស្បៀងអាហារជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ព្រមទាំងរៀបចំបំផុសចលនាកម្ចាត់មនោគមវិជ្ជាជ្រុលនិយម របស់ទណ្ឌិត សម រង្ស៊ី ដែលជំរុញឲ្យប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធងើបឡើងបះបោរផ្ដួលរំលំរាជរដ្ឋាភិបាល។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅថ្ងៃទី ២០ ខែតុលា ក្នុងពេលដែលសម្ដេចអញ្ជើញប្ដូរព័ត៌មាន ថ្ងៃខែ ឆ្នាំកំណើត ក្នុងបញ្ជីឈ្មោះបោះឆ្នោតថា សម្ដេចចុះទៅតាមខេត្ត ក៏សំដៅរៀបចំបណ្ដាញដើម្បីកម្ចាត់អង្គការចាត់តាំង និងមនោគមវិជ្ជាជ្រុលនិយម ដែលបង្កើតឡើងដោយជនក្បត់ជាតិ ៣ ជំនាន់ ខណៈដែលសម្ដេចតេជោអះអាងថា បច្ចុប្បន្នមានការគាំទ្រគ្រប់គ្រាន់ហើយ។

សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទៅកាន់ខេត្តចំនួន៤គឺសៀមរាប បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ដោយប្រើពេល ៥ ថ្ងៃ ៤យប់។ ដំណើរទៅលើកនេះសំខាន់ជួប និងដោះស្រាយជូនប្រជាជនដែលរងគ្រោះដោយជំនន់ទឹកភ្លៀង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ