ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសអនុញ្ញាតឱ្យរៀបចំពិធីមង្គលការ និងពិធីសាសនា នានា ដោយមិនកំណត់ចំនួនមនុស្ស ប៉ុន្តែត្រូវកំណត់ទំហំទីតាំង និងអ្នកចូលរួមត្រូវធានាថា   បានទទួលចាក់វ៉ាក់សាំងកូវីដ១៩ រួចរាល់។

តាមរយៈសារសំឡេង នៅថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ពិធីមង្គលការ ដែលត្រូវរៀបចំឡើង គឺអនុញ្ញាតឱ្យម្ចាស់ដើមការ មានលទ្ធភាព អញ្ជើញភ្ញៀវច្រើនលើសពី ចំនួនកំណត់២០០នាក់ ហើយចំនួនអាចដល់ខ្ទង់ពាន់នាក់បាន អាស្រ័យទៅតាមទំហំទីតាំង ដែលត្រូវរៀបចំ និងអាចរក្សាបាននូវគម្លាតសុវត្ថិភាព ទៅតាមការកំណត់របស់ក្រសួងសុខាភិបាល ជាពិសេសពិនិត្យឱ្យបានច្បាស់លាស់ ទៅលើសមាភាពភ្ញៀវ ដែលនឹងត្រូវអញ្ជើញចូលរួម គឺជាអ្នកដែលបានចាក់វ៉ាក់សាំងរួចរាល់ ព្រមទាំងការពាក់ម៉ាស់ និងបាញ់អាកុលជាដើម»។

ក្រៅពី ពិធីរៀបមង្គលការ ការប្រារព្ធពិធីសាសនាផ្សេងៗ ក៏ត្រូវបានបើកទូលាយ សម្រាប់ការចូលរួមផងដែរ ដោយមិនមានការកំណត់ចំនួនអ្នកចូលរួមនោះឡើយ  ប៉ុន្តែត្រូវពិនិត្យជាក់ស្តែង ទៅលើទីតាំងប្រារព្ធពិធីទាំងនោះ។

ទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវ ដល់អ្នកចូលរួមក្នុងពិធី ត្រូវប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល ក្នុងការការពារ រីករាលដាលជំងឺកូវីដ១៩ ដោយមានម៉ាស់ និងអាល់កុលជាប់តាមខ្លួនជាប្រចាំ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ