សម្ដេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋខ្មែរ កុំភ័យស្លន់ស្លោរ ចំពោះ អូមីក្រុង ទោះបីកម្ពុជា រកឃើញមួយករណីនាំចូលក៏ដោយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំប្រជាពលរដ្ឋខ្មែរ ធ្វើយ៉ាងកុំភ័យស្លន់ស្លោរចំពោះវិរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ទោះបីប្រទេសកម្ពុជា រកឃើញមួយករណីនាំចូល ក៏ដោយ។
យោងតាមសេចក្ដីជូនព័ត៌មានរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី១៤ ធ្នូ បានបញ្ជាក់ទៀតថា ស្ត្រីអាយុ២៣ឆ្នាំ រកឃើញមានវីរុសកូវីដ១៩ បំប្លែងថ្មី «អូមីក្រុង» មានស្រុកកំណើតនៅក្រុងបាវិត ខេត្តស្វាយរៀង។ ស្ត្រីរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសហ្គាណា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃ មកកម្ពុជា។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ» នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលសំខាន់នោះ ប្រជាពលរដ្ឋខ្មែរ ត្រូវបង្កើនការប្រុងប្រយ័ត្ន នូវអនុវត្តវិធានការ ៣ការពារ ៣កុំ។
សម្ដេចតេជោ មានប្រសាសន៍ថា «យប់មិញនេះយើងរកឃើញមួយករណី អូមីក្រុង ខ្ញុំបានតាមដានតាំងពីល្ងាចរហូតដល់ម៉ោង៨យប់ ទៅព័ត៌មានចេញពីប៉ាស្ទ័រ។ ប៉ុន្ដែ ខ្ញុំសូមបញ្ជាក់ សូមកុំស្លន់ស្លោរ ការប្រុងប្រយ័ត្ន ត្រូវតែមាន តែសូមកុំស្លន់ស្លោរ»។
សម្ដេចតេជោ ក៏បានបង្ហាញមិនសប្បាយចិត្តពលរដ្ឋរបស់ខ្លួន ចំពោះ ការប្រកាសអាសន្នរបស់ អង្គការសុភាពពិភពលោក និងប្រទេសមួយចំនួនទៀត ចំពោះបញ្ហា អូមីក្រុង៕