ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានហៅជនក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថា ជាមនុស្សល្ងង់ខ្លៅ បន្ទាប់ពីមិនដឹងអាណត្តិធម្មនុញ្ញអាស៊ាន និងអាណត្តិរបស់ប្រធានអាស៊ាន។

ក្រោយពីជនក្បត់ជាតិបីជំនាន់រូបនេះ កាលពីកន្លងទៅថា សម្តេច ប្លន់ប្រធានអាស៊ាននោះ សម្ដេច បកស្រាយថា ប្រៀបបានដូចជាប្រមាថមើលងាយដល់ប្រធានាធិបតីបារាំង ក៏ដូចជា សហភាពអឺរ៉ុបទាំងមូលផងដែរ។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចពិតជាឆ្ងល់ និងមិនយល់ទាល់តែសោះមានមនុស្សចង្រៃម្នាក់ គឺទណ្ឌិត ក្បត់ជាតិបីជំនាន់ សម រង្ស៊ី ដែលបានចោទសម្តេចថាបានប្លន់ជាប្រធានអាស៊ាន ដើម្បីទៅបោកប្រធានធិបតីបារាំង និងសហភាពអឺរ៉ុបនោះ។

សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ មិននឹកស្មានថា មនុស្សធន់អន់ចឹង (ទណ្ឌិត សម រង្ស៊ី) ហើយ បានវាចឹងនោះ អានេះពូជវាអនតែអញ្ចឹង វាល្ងង់ពេក ល្ងង់ដល់កម្រិតប៉ុណ្ណឹង មិនស្គាល់អ្វីទៅដែលហៅថា ធម្មនុញ្ញអាស៊ាន ហើយអាណត្តិរបស់ប្រធានអាស៊ាន»។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកំពុងតែឆ្ងល់ផងដែរ ចំពោះប្រជាពលរដ្ឋខ្មែរមួយក្តាប់តូចដែលបានលង់លក់ក្នុងការជឿការបោកប្រាស់របស់ទណ្ឌិតក្បត់ជាតិបីជំនាន់រូបនេះ ដែលម្តង ហើយម្តងទៀតតែងតែធ្វើការភួតភរកុហក និងបោកប្រាស់ប្រជាពលរដ្ឋទាំងក្នុងនៅក្រៅប្រទេសនោះ។

សូមរំលឹកថា កាលពីថ្ងៃ១៣ ធ្នូ ២០២២ សម រង្ស៊ី បានលើកឡើងក្នុងហ្វេសប៊ុកថា សម្តេចតេជោ ហ៊ុន សែន លួច ប្រើឈ្មោះថា ខ្លួនជាប្រធានអាស៊ាន ដើម្បីឲ្យប្រធានាធិបតីបារាំង Emmanuel Macron ទទួលខ្លួនជាផ្លូវការ។ តាមការពិត ប្រធានាធិបតីឥណ្ឌូនេស៊ី លោកJoko Widodoទេដែលជាប្រធានអាស៊ាន បច្ចុប្បន្ន។ លោកថា «កាលពីឆ្នាំ២០០៧ ប្រធានាធិបតីបារាំង Nicolas Sarkozy បានភ្លាត់ស្នៀតម្តងហើយ ដោយទទួលជនផ្តាច់ការ ប្រទេសលីប៊ី ឈ្មោះ Moammar Gaddafi ដែលត្រូវប្រជារាស្ត្រខ្លួនឯង កាត់ទោសប្រហារជីវិតនៅឆ្នាំ២០១១»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ