កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញប្តូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្តូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។

ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «កម្ពុជាកំពុងដំណើរប្រជាធិបតេយ្យជាទៀងទៀត »។ សម្តេចបានបញ្ជាក់ថា «រដ្ឋធម្មនុញ្ញ បានបញ្ជាក់ហើយ សភាមិនអាចរំលាយមុនអាណត្តិបានទេ ហើយការបោះឆ្នោតនៅកម្ពុជាតែងដំណើរការជាទៀងទាត»។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា «អ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ឬអ្នកប្តូរទីលំនៅសូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោត»។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា «គណបក្សនយោបាយទាំងអស់ មានកាតព្វកិច្ចអំពាវនាវដល់អ្នកគាំទ្រខ្លួនឲ្យពិនិត្យឈ្មោះបោះឆ្នោត»។

សូមរំលឹកថា នៅឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ។ ការចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតនៅឆ្នាំ២០២២នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីទទួលបានសិទ្ធិចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅឆ្នាំ២០២៣។ អ្នកគ្រប់អាយុចូលរួមបោះឆ្នោត បើមិនទៅចុះឈ្មោះបោះឆ្នោតទេ មិនមានសិទ្ធិចូលរួមបោះឆ្នោតឆ្នាំ២០២៣នោះឡើយ។ អ្នកមានអាយុ ១៨ឆ្នាំឡើង ឬ អ្នកកើតមុន ឬ កើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥ សុទ្ធតែអាចចុះឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ