ថៃ៖ អាជ្ញាធរថៃបានធ្វើតេស្ដរកឃើញសារធាតុញៀនលើមន្រ្តីបម្រើការក្នុងខេត្តនគររាជសីមាប្រមាណ ២០០នាក់ នៅសាលាខេត្តកាលពីថ្ងៃអង្គារដោយក្នុងការធ្វើតេស្តមន្រ្តី ២០០ នាក់មានមនុស្ស ១៦៧ នាក់បានធ្វើតេស្តវិជ្ជមាន រួមទាំងថ្នាក់ដឹកនាំមូលដ្ឋានព្រះសង្ឃមួយអង្គក្នុងអំឡុងពេលធ្វើតេស្តដោយចៃដន្យមិនប្រាប់ដំណឹងជាមុនកាលពីខែមិថុនាកន្លងទៅនៅក្នុងស្រុកទាំង ៣២ នៃខេត្តនគររាជសីមា។
អភិបាលខេត្តនគររាជសីមាលោក Chaiwat Chuenkosum បានបញ្ជាឱ្យពិនិត្យទឹកនោមកាលពីថ្ងៃអង្គារកន្លងទៅដល់មន្រ្តីរដ្ឋាភិបាលអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន និងមន្រ្តីជាប់កិច្ចសន្យារបស់ទីភ្នាក់ងាររដ្ឋដែលមានមូលដ្ឋាននៅសាលាខេត្ត។ គំនិតផ្តួចផ្តើមតេស្តនេះធ្វើឡើងក្នុងយុទ្ធនាការ Clean Your Own House រឺប្រែថាសម្អាតផ្ទះរបស់អ្នក ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាព និងដោះស្រាយបញ្ហាគ្រឿងញៀនដែលកើតមានក្នុងខេត្ត។
ការសាកល្បងតេស្តនេះត្រូវបានធ្វើឡើងនៅក្នុងសាលសន្និសីទនៅជាន់ទីពីរនៃអគាររដ្ឋាភិបាលខេត្ត។ មន្ត្រីរាជការ មន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីរដ្ឋាភិបាលប្រមាណ ២០០នាក់ ត្រូវបានធ្វើតេស្តដោយមិនមានការជូនដំណឹងជាមុន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ