ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងពិចារណាបិទរថភ្លើងពីស្ថានីយ៍ទៅព្រលានយន្ដហោះ ក្រោមហេតុផល គ្មានមនុស្សជិះ និងជួបគ្រោះថ្នាក់ចរាចរណ៍ ជាដើម។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ ២០ ២០ នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ លោក ស៊ុន ចាន់ថុល បាន ឲ្យដឹងថា ក្រសួងនឹងពិចារណាឡើងវិញ លើរថភ្លើងដឹកអ្នកដំណើរចេញពី ស្ថានីយ៍ភ្នំពេញ ដោយសារសព្វថ្ងៃនេះគ្មានមនុស្សជិះ។

លោក មានប្រសាសន៍ថា «យើងខ្ញុំនឹងពិចារណា តើគួរតែបិទ បើអាចបិទបាន បិទទៅ ដោយគ្មានអ្នកជិះ ហើយអាចបង្កគ្រោះថ្នាក់ចរាចណ៍ តាមផ្លូវផងដែរ»។

សូមជម្រាបថា កាលពីឆ្នាំ២០១៨ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនឯកជន Royal Railway  បានដាក់ឲ្យដំណើរការផ្លូវរថភ្លើង ទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។ កំណាត់ផ្លូវរថភ្លើងដែលមានប្រវែងជាង ៩ គីឡូម៉ែត្រ គឺជាមុខមាត់ថ្មីមួយ របស់ទីក្រុងភ្នំពេញ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ