ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដូចម្ដេចដែលហៅថា បដិវត្តន៍ពណ៌ ហើយការប្រឆាំងបដិវត្តន៍ពណ៌ មិនមែនយកកាំភ្លើងមកភ្ជង់ប្រជាពលរដ្ឋឡើយ។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាល ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ដូចម្ដេចដែលហៅថា បដិវត្តន៍ពណ៌ មិនយកកាំភ្លើងទៅបាញ់គេទេ ធ្វើចឹងខុសហើយ គឺយើងត្រូវប្រឆាំងខ្លួន យើងជាមុនសិន។ចង់បានសេចក្ដីថា យើងធ្វើល្អជាមួយប្រជាពលរដ្ឋអាហ្នឹងហើយជាអាវុធដ៏ធំបំផុត»។
សម្ដេចបន្ដថា បើអាងអំណាចទៅរំលោភដីប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋមិនសុខចិត្តឡើយ។ សម្ដេច ថាភាគីពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណាឲ្យកម្ពុជាមានសុខសន្ដិភាព ទើបកម្ពុជាមានការរីកចម្រើនបន្ថែមទៀត។
សម្ដេចបន្ថែមថា ក្នុងនាមជាមន្ដ្រីសាធារណៈ នៅពេលបំពេញការងារគឺត្រូវបំពេញមន្ដ្រីមុខងារសាធារ ណៈ។ហើយប្រកាន់ភ្ជាប់នូវវិជ្ជាជីវនគរបាល ។ហើយមិនត្រូវបែងចែកប្រជាពលរដ្ឋឡើយ គណបក្សនេះ គណបក្សនោះ ត្រូវដោះស្រាយប្រជាពលរដ្ឋទាំងអស់គ្នា៕EB