ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្លាំងនគរបាលកម្ពុជា ត្រូវបន្ដការយកចិកទុកដាក់ ចាត់វិធានការឲ្យបានហ្មត់ចត់ ក្នុងការថែរក្សាសន្ដិភាព ការពារខឿនសន្ដិសុខជាតិ និងបញ្ចៀសឲ្យបាននូវអំពើភេរវកម្ម ព្រមទាំង ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងសារលិខិតជូនពរ របស់សម្តេច ស ខេង ក្នុងឱកាសទិវារំឭកខួប លើកទី៧៥ នៃថ្ងៃបដិ សន្ធិកងកម្លាំង នគរបាលជាតិ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា ស្ថានការណ៍ សម្រាប់ឆ្នាំ២០២០ កម្ពុជាអាចប្រឈមទៅ នឹងហានិភ័យពោរពេញដោយ ភាពស្មុគស្មាញ ជាច្រើន ដែលទទួលរងឥទ្ធិពល ពីវិបត្តិជាសកលផង និងឥទ្ធិពល នៅផ្ទៃក្នុងប្រទេសផង ដែលទាមទារជាចាំបាច់ឲ្យកង កម្លាំងនគរបាលជាតិ ជាកម្លាំងស្នូលក្នុង ការពង្រឹងសន្ដិសុខ ជាតិ។

សម្ដេច មានប្រសាសន៍ថា «ត្រូវបន្ដការយកចិកទុកដាក់ ចាត់ វិធានការឲ្យបានហ្មត់ចត់ និងតឹងរ៉ឹងបំផុត ក្នុងការថែរក្សាសន្ដិភាព ការពារខឿនសន្ដិសុខជាតិទប់ស្កាត់ និង បញ្ចៀសឲ្យបាននូវអំពើភេរវកម្ម ការពារជាតិ សាសនា ព្រះមហាក្សត្រ រាជរដ្ឋាភិបាលស្រប ច្បាប់ទប់ស្កាត់ឲ្យបានដាច់ខាត នូវចលនាបដិវត្តន៍ពណ៌ មិនឲ្យកើតមានជាថ្មីលើទឹកដីកម្ពុជា ឡើយ»។

ទន្ទឹមនេះដែរ រដ្ឋមន្ដ្រីមហាផ្ទៃ អំពាវនាវលើកកម្ពស់ស្មារតី ប្រុងប្រយ័ត្នថែរក្សាសុខភាព និង មានអនាម័យជាប់ជានិច្ច ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺ កូវីដ-១៩ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជូនតាមការណែនាំ របស់ក្រសួងសុខាភិបាល ព្រមទាំង ត្រូវត្រៀម លក្ខណៈសម្បត្តិជួយគាំទ្រដល់គណៈកម្មការប្រឆាំង កូវីដ-១៩ គ្រប់ថ្នាក់ ដើម្បីសម្រេចភារ កិច្ចដោយជោគជ័យ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ