ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ចប់មុខតំណែង វរសេនីយ៍ឯក រុំ សុវិជ្ជា នាយការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ ក្រោយផឹកស្រវឹងជោគជាំ បើករថយន្តបុករនាំង រូបសំណាក់លោកតាអាចារ្យលាក់ និងជេរប្រមាថលោកអភិបាលខេត្ត យ៉ាងចាស់ដៃ។

យោងតាមសេចក្ដីសសម្រេចរបស់សម្ដេច ស ខេង កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក រុំ សុវិជ្ជា ត្រូវមកបង្ហាញមុខនៅនាយកដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការ រហូតមានការសម្រេចជាថ្មី។

សូមរំលឹកថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ លោក រុំ សុវិជ្ជា នាយការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ បានផឹកស្រវឹងជោគជាំ បើករថយន្តបុករនាំង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈរាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងអនុវត្ត រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ និងខ្លួនឯងទៀត ក៏មានតួទាទីជានាយការិយាល័យចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំទៀតផង ផងដែរ៕E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ