៦ខែ អាជ្ញាធរជាតិអប្សរា អនុញ្ញាតជួសជុលកែលម្អលំនៅដ្ឋាន សាងសង់សំណង់ស្រាល ដល់អ្នកស្រុកអង្គរ ចំនួន១៩៥៩គ្រួសារ
ភ្នំពេញ ៖ យោងតាមរបាយការណ៍ ៦ខែ ដំបូងនៃឆ្នាំ២០២០ ក្រុមការងារលេខាធិការដ្ឋាន សហគមន៍ទាំង៥ក្រុមនៃអាជ្ញាធរជាតិអប្សរា បានបន្តការងារចុះពិនិត្យ ការជួសជុលកែលម្អលំ នៅដ្ឋាន និងសាងសង់សំណង់ស្រាលតូចតាចក្នុងតំបន់រមណីយដ្ឋាន បេតិកភណ្ឌ ពិភព លោកអង្គរចំនួន២៦៣៩គ្រួសារ ក្នុងនោះបានអនុញ្ញាតមានចំនួន១៩៥៩គ្រួសារ ។
ប្រភេទនៃការជួសជុលកែលម្អលំនៅដ្ឋាន និងសាង់សង់សំណង់ស្រាលដែលទទួល បានការ អនុញ្ញាតរួមមាន ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក និងតម្រូវការ ផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។
ក្នុងចំណោមអ្នកស្រុក១៩៥៩គ្រួសារដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគង ទទួលបានការអនុញ្ញាតចំនួន២១១គ្រួសារ ស្រុកអង្គរធំទទួលបាន ការអនុញ្ញាតចំនួន ៣០៥ គ្រួសារ ស្រុកពួកទទួលបានការអនុញ្ញាតចំនួន៤៤២ករណី ក្រុងសៀមរាប ទទួលបាន ការអនុញ្ញាតចំនួន៣៥១គ្រួសារ និងស្រុកបន្ទាយស្រីទទួលបាន ការអនុញ្ញាត បានចំនួន ៦៥០គ្រួសារ៕EB
អត្ថបទទាក់ទង
-
អាជ្ញាធរជាតិអប្សរាបញ្ចប់ការជួសជុលកែលម្អកំណាត់ផ្លូវ៦០ម៉ែត្រ