រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពី កត្តិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពេីជូញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ ២០២០ ទីស្ដីការក្រសួងមហាផ្ទៃ បានអញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ថ្នាក់ជាតិលេីកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកត្តិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់(GCM) ដដោយមានការចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងនានា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាន នគរបាលជាតិ អង្គការជាតិនិងអន្ដរ ព្រមទាំងក្រសួង ស្ថាប័ន ពាក់ព័ន្ធជាច្រើនរូបទៀត។
សូមជម្រាបថា កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដប្រវេសន៍ដោយសុវត្ថិភាព រៀបរយនិងស្របច្បាប់ គឺជាប្រកខ័ណ្ឌទូលំទូលាយទីមួយរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តតាមរយៈកិច្ចការពិភាក្សា អន្ដររដ្ឋាភិបាល ដើម្បីធ្វើឲ្យកិច្ចសហការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកល និងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រារព្ធឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉កដែលមានសមាជិកចូលរួមចំនួន១៥២ប្រទេស។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងឲ្យរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអង្គការអន្ដរជាតិទេសន្ដរប្រវេសន៍ (IOM) បានរៀបចំសិក្ខាសាលាពីគ្រោះយោបល់ថ្នាក់ជាតិលើកទី១ នៅទីក្រុងភ្នំពេញក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងមានអ្នកតំណាងចូលរួមជាង១០៧នាក់ មកពីក្រសួងពាក់ព័ន្ធ ស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល ជាដើម ក្នុងការចូលរួមចំណែកត្រៀមធ្វើការអនុម័តទៅលើកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ នៅថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងម៉ារ៉ាកិច ប្រទេសម៉ារ៉ុក៕EB