ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម។

ក្នុងសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្ដុំ។

 នៅក្នុងសេចក្ដីណែនាំនេះក៏បានបញ្ជាក់ដែរថា ឯកសារនេះពុំអាចប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជា កម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្ដល់បានតែមួយគត់ជូនចំពោះបុគ្គល ឬគ្រួសារ  ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ដ្រៃយ៍ណាមួយជាកំណត់ ទោះបុគ្គល គ្រួសារ  ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។

ហើយប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនបរទេសអន្ដោប្រវេសន្ដដែលកំពុងរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅ និងទទួលបានសៀវភៅស្នាក់នៅមួយជាកំណត់នៅលំនៅឋានដែលខ្លួនស្នាក់នៅអចិន្ដ្រៃយ៍៕EB

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ