យោងតាមលិខិតរបស់ឯកឧត្តមគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលជម្រាបដល់ប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដោយសារបច្ចុប្បន្ននេះរាជរដ្ឋាភិបាលអាចគ្រប់គ្រង និងធានាបាននូវស្តុកបម្រុងគ្រប់គ្រាន់នូវមុខទំនិញម៉ាស់ ដែលបម្រើដល់ការទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនោះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចដកបម្រាមបណ្ដោះអាសន្ន នៃការតម្រូវឲ្យមានការអនុញ្ញាតពីក្រសួងសុខាភិបាល លើការនាំចេញមុខទំនិញម៉ាស់គ្រប់ប្រភេទ។ 

សូមជម្រាប ថា កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញលិខិតមួយច្បាប់ដោយជម្រាបជូនដល់ប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករ អំពីវិធានការបន្ទាន់ក្នុងការគ្រប់គ្រងមុខទំនិញមួយចំនួន ពាក់ព័ន្ធនឹងការទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ