ដើម្បីសមួ្រលដល់ប្រជាពលរដ្ឋក្នុងការស្នើផ្តល់លិខិតឆ្លងដែនសាជាថ្មី នៅតាមបណ្តោយសាខាង និងទីស្នាក់ការ អគ្គនាយករដ្ឋានអត្តសញ្ញាណកម្ម សូមធ្វើការណែនាំអំពីនិតិវិធី និងលក្ខខណ្ឌដូចខាងក្រោម៖

ក្នុងករណីលិខិតឆ្លងដែនខូច រហែក ឬផុតសុពលភាព ត្រូវ៖ តម្រូវឱ្យភ្ជាប់មកជាមួយនូវលិខិតឆ្លងដែនខូច រហែក ឬផុតសុពលភាព  ធ្វើសំណើស្នើសុំផ្តល់លិខិតឆ្លងដែនសារជាថ្មី ព្រមទាំងបំពេញនិតិវិធី និងលក្ខខណដូចការស្នើសុំលិខិតឆ្លងដែនលើកទី១។

ចំពោះករណីលិខិតឆ្លងដែនបាត់ ត្រូវ ឱ្យមកដាក់ពាក្យប្តឹង ស្តីពីការបាត់ ដែលទទួលស្គាល់ដោយអាជ្ញាធរមានសមត្ថកិច្ច ធ្វើសំណើរស្នើសុំផ្តល់លិខិតឆ្លងដែនលើកទី១ 

ប្រសិនបើ កាស្នើរសុំលិខិតឆ្លងដែនថ្មី មានទិន្នន័យខុសពីលិខិតឆ្លងដែនមុន ត្រូវមកដាក់ពាក្យស្នើសុំនិងបំពេញនិតិវិធីនៅនាយកដ្ឋានលិខិតឆ្លងដែនដោយផ្ទាល់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ