ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានណែនាំដល់ នគរបាលអន្តោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែនទាំងអស់ បន្តកិច្ចសហការ ជាមួយ នគរបាលព្រំដែន ដើម្បីពង្រឹងលើការ ចេញ-ចូល ខុសច្បាប់ របស់ប្រជាពលរដ្ឋ នៅតាម ព្រំដែន។

ក្នុងកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការ ប្រចាំខែមេសា និងទិសដៅ ខែឧសភា នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ លោក គៀត ច័ន្ទថារិទ្ធ បានណែនាំ ដល់គ្រប់នាយកដ្ឋានទាំងអស់ អនុវត្តទៅតាមទិសដៅការងារ ដែលបានដាក់បញ្ចូលក្នុងរបាយការណ៍។

លោក មានប្រសាសន៍ថា «ណែនាំដល់នគរបាលអន្តោប្រវេសន៍ នៅតាមច្រកទ្វារព្រំដែន ទាំងអស់ បន្តកិច្ចសហការជាមួយនគរបាលព្រំដែន និងសមត្ថកិច្ចដែលពាក់ព័ន្ធ ដើម្បីពង្រឹង លើការ ចេញ-ចូល ខុសច្បាប់ របស់ប្រជាពលរដ្ឋ នៅតាមព្រំដែន»។ 

លោកស្នើឲ្យស្នងការរងនគរបាល តាមបណ្ដារាជធានី-ខេត្ត ដែលទទួលផែនអន្តោប្រវេសន៍ បន្តពង្រឹងការងារមូលដ្ឋាន របស់មន្ត្រីនគរបាលប៉ុស្តិ៍ ក្នុងការចុះស្រង់ស្ថិតិ និងគ្រប់គ្រងការ ចេញ-ចូល របស់ជនបរទេស ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ៕ E B

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ