សម្ដេចតេជោ ៖ កម្ពុជាមានមាសជាង៣០តោន ទាំងនេះមិនមែនជាមាយាទស្រីបញ្ជើរឆ្លុះ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចឡើយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពូជា បានបញ្ជាក់ថា ប្រទេសកម្ពុជាមានមាស ជាង៣០តោន ហើយទាំងនេះមិនមែនជាមាយាទស្រីបញ្ជើរឆ្លុះ ក្នុងការគ្រប់សេដ្ឋកិច្ចជាតិនោះទេ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះមានបងប្អូនមួយចំនួនចង់ដឹងអំពី មាសដែលជាទុនបម្រុងរបស់ជាតិ។
សម្ដេចតេជោ បន្ដថា ការចង់ដឹងរបស់បងប្អូនមួយចំនួនធំមាន ភាពសុចរិតពីព្រោះវាជារបស់ជាតិ តែនៅមានជនអាក្រក់មួយចំនួនតូច បាននិងកំពុងប្រើប្រាស់ការបាត់បង់ដំណឹងអំពីមាស ដើម្បី វាយប្រហាររាជរដ្ឋាភិបាលថា ចង់បន្លំយកមាសក្នុងពេលមានជំងឺឆ្លងកូវីដ១៩ព្រោះមិនដែល សម្ដេច និយាយពីមាសនេះទៀតទេ។
សម្ដេចតេជោបញ្ជាក់ថា ដើម្បីច្បាស់ពីមាសសូមមើលការពន្យល់របស់ធនាគារជាតិកម្ពុជានោះបងប្អូន ប្រាកដជាយល់និងអបអរសាទរជាមួយទុនបម្រុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។
សម្ដេចតេជោ មានប្រសាសន៍ថា «ប្រហែលមួយឆ្នាំមុន ខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើង មាន៣០ តោន តែតាមតួលេខថ្មីនេះ មាសរបស់យើងមានដល់៣៦,៥តោន។នេះមិនមែនជាមាយាទ ស្រីកញ្ជើរធ្លុះ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ»៕EB